Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:38 - អាល់គីតាប

38 នាង​ម៉ារីយំ​ពោល​ទៅ​ម៉ាឡា‌អ៊ីកាត់​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​អុលឡោះ‌ជាអម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ចាក​ចេញ​ពី​នាង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ម៉ារា​និយាយថា៖ “មើល៍! ខ្ញុំជា​ទាសី​របស់​ព្រះអម្ចាស់​។ សូមឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​របស់លោក​ចុះ”។ បន្ទាប់មក ទូតសួគ៌​ក៏​ចាកចេញ​ពី​នាង​ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 នាង​ម៉ារា​ក៏​និយាយ​ទៅ​ទេវតា​ថា៖​ «មើល៍​ នាងខ្ញុំ​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់​ សូម​ឲ្យ​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​សំដី​របស់​លោក​ចុះ!»​ រួច​ទេវតា​ក៏​ចាកចេញ​ពី​នាង​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ម៉ារា​ពោល​ថា៖ «មើល៍! ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ក៏​ចេញ​ពី​នាង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 នាង​ម៉ារី​ពោល​ទៅ​ទេវតា​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ចាក​ចេញ​ពី​នាង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នោះ​ម៉ារា​និយាយ​ថា មើល ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ។

សូមមើលជំពូក ចម្លង




លូកា 1:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ជា​អ្នក​បម្រើ របស់​ទ្រង់ ដូច​ម្ដាយ​របស់​ខ្ញុំ​ដែរ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់។


សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ គឺ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។


ព្រោះ​គ្មាន​ការ​អ្វី​ដែល​អុលឡោះ​ធ្វើ​មិន​កើត​នោះ​ឡើយ»។


នៅ​គ្រា​នោះ នាង​ម៉ារីយំ​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។


អុលឡោះ​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ទ្រង់ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​ពិត​មែន


ក្នុង​គីតាប​មាន​ចែង​ទុក​មក​ថា អ៊ីព្រហ៊ីម​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ដ្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ដ្រី​អ្នក​ជា ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម