រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយ ពីល្អីដាក់នំបុ័ងឥតមេដែលគេជូនអុលឡោះតាអាឡា
លេវីវិន័យ 8:26 - អាល់គីតាប រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះអុលឡោះតាអាឡា នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀបទៅដាក់នៅលើខ្លាញ់ និងភ្លៅស្តាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយកនំឥតដំបែមួយ នំបុ័ងលាបដោយប្រេងមួយ និងនំក្រៀបមួយ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ និងស្មាស្តាំនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចយកនំប៉័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀប ទៅដាក់នៅលើខ្លាញ់ និងភ្លៅស្ដាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ នឹងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនឹងស្មាស្តាំនោះ |
រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយ ពីល្អីដាក់នំបុ័ងឥតមេដែលគេជូនអុលឡោះតាអាឡា
គាត់យកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលនៅជាប់ពោះវៀន អ្វីៗដែលនៅជាប់នឹងថ្លើមក្រលៀនទាំងពីរ ខ្លាញ់ដែលនៅជាប់ក្រលៀន និងភ្លៅស្តាំ
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
សាវ័កបាននាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្ដគំនិតគ្នា គេឈរនៅតាមបរិវេណស៊ូឡៃម៉ាន។
ដ្បិតមានម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងអុលឡោះ និងមនុស្សលោក គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។