អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
លេវីវិន័យ 26:21 - អាល់គីតាប ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្តាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្ដីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង |
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដី អាចប្រៀបផ្ទឹមនឹងយើងបានឡើយ។
ហេតុនេះហើយបានជាអុលឡោះតាអាឡា ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់ ទ្រង់លើកដៃ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី កំហឹងរបស់ ទ្រង់នៅតែមិនស្ងប់ដែរ ទ្រង់លើកដៃគំរាមពួកគេដដែល។
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរទះដៃជាសញ្ញាប្រកាសថា សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល និងដេញតាមពីក្រោយប្រជាជនរបស់យើង
ទោះបីយ៉ាងនេះក្តី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្តាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
ទោះបីយ៉ាងនេះក្តី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង
យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
ទោះបីយ៉ាងនេះក្តី បើអ្នករាល់គ្នាមិនព្រមស្តាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង
បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃ ជាទីសំគាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានម៉ាឡាអ៊ីកាត់ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើឲ្យអុលឡោះឈប់ខឹង។