ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:40 - អាល់គីតាប

ត្រូវ​ឲ្យ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក​រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ត្រូវ​នៅ​ជា​មួយ​អ្នក ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​រហូត​ដល់​ឆ្នាំ​សោមនស្ស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ឲ្យ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ឯង​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បំរើ​ឯង​ដរាប​ដល់​ឆ្នាំ​សោមនស្ស

សូមមើលជំពូក



លេវី‌វិន័យ 25:40
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ


ប្រសិន​បើ​ក្នុង​ឆ្នាំ​ដែល​គាត់​នៅ​បម្រើ​គេ​នោះ គាត់​ពុំ​អាច​លោះ​ខ្លួន​បាន​ទេ នៅ​ឆ្នាំ​មេត្តា‌ករុណា គាត់ និង​កូន​ចៅ​របស់​គាត់​អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់


«ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក ដែល​ជា​ជន‌ជាតិ​អ៊ីប្រានី ទោះ​បី​ប្រុស ឬ​ស្រី​ក្តី មក​លក់​ខ្លួន​ឲ្យ​អ្នក ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ ត្រូវ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។