ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
លូកា 23:47 - អាល់គីតាប នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ ព្រះគម្ពីរខ្មែរសាកល មេទាហានលើមួយរយនាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ហើយពោលថា៖ “បុរសនេះពិតជាមនុស្សសុចរិតមែន!”។ Khmer Christian Bible កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមេទ័ពបានឃើញហេតុការណ៍ដែលកើតឡើង លោកក៏សរសើរតម្កើងព្រះ ហើយពោលថា៖ «មនុស្សនេះពិតជាសុចរិតមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន |
ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមអ៊ីសា បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «គាត់នេះ ពិតជាបុត្រារបស់អុលឡោះមែន!»។
កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។
នាយទាហានរ៉ូម៉ាំង ដែលឈរនៅខាងមុខអ៊ីសា ឃើញអ៊ីសារលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាបុត្រារបស់អុលឡោះមែន!»។
គេធ្វើទោស យើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯគាត់វិញ មិនបានធ្វើអំពើអាក្រក់អ្វីសោះ»។
ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានហ៊ូកុំហើយតាមហ៊ូកុំនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាបុត្រារបស់អុលឡោះ»។