ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេសដោយរសរបស់អុលឡោះ បានសេចក្ដីថា នគររបស់អុលឡោះមកដល់អ្នករាល់គ្នាហើយ។
លូកា 17:21 - អាល់គីតាប គេពុំអាចពោលថា “នគរអុលឡោះនៅទីនេះ ឬនគរអុលឡោះនៅទីនោះ”បានទេ។ ចូរដឹងថា នគរអុលឡោះស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរខ្មែរសាកល ហើយក៏គ្មានអ្នកណាអាចនិយាយថា: ‘មើល៍! នៅទីនេះ!’ ឬថា: ‘នៅទីនោះ!’ បានដែរ។ ដ្បិតមើល៍! អាណាចក្ររបស់ព្រះស្ថិតនៅក្នុងចំណោមអ្នករាល់គ្នានេះឯង”។ Khmer Christian Bible គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាដឹងថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះបានឡើយ" ដ្បិតព្រះរាជ្យរបស់ព្រះស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” ទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានអ្នកណានឹងថា មើល នៅទីនេះ ឬថា មើល នៅទីនោះបានឡើយ ដ្បិតមើល នគរព្រះក៏នៅកណ្តាលអ្នករាល់គ្នាហើយ។ |
ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេសដោយរសរបស់អុលឡោះ បានសេចក្ដីថា នគររបស់អុលឡោះមកដល់អ្នករាល់គ្នាហើយ។
ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅទីនេះឬនៅទីនោះ”កុំជឿគេឡើយ
អ៊ីសាឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស” ឬថា “ពេលកំណត់មកដល់ហើយ”កុំតាមអ្នកទាំងនោះឲ្យសោះ។
យ៉ះយ៉ាឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់
អ៊ីសាមានប្រសាសន៍ថា៖ «នគររបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើនគររបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្ដែ នគររបស់ខ្ញុំ មិនមែននៅលោកនេះទេ»។
ដ្បិតនគររបស់អុលឡោះ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និងអំណរដែលមកពីរសអុលឡោះដ៏វិសុទ្ធ។
អុលឡោះគាប់ចិត្តឲ្យប្រជាជនដ៏បរិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន គាត់ប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់គាត់។