ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់អុលឡោះ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថាអុលឡោះជាបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងអុលឡោះជាបិតា»។
យ៉ូហាន 14:20 - អាល់គីតាប នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ រីឯខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ Khmer Christian Bible រួចនៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ |
ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់អុលឡោះ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថាអុលឡោះជាបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងអុលឡោះជាបិតា»។
តើអ្នកមិនជឿថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺអុលឡោះជាបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ទ្រង់។
ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាសូមអុលឡោះជាបិតាក្នុងនាមខ្ញុំ អុលឡោះមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។
នៅគ្រានោះ កាលណាអ្នករាល់គ្នាសូមអ្វីៗពីអុលឡោះជាបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរអុលឡោះឲ្យអ្នករាល់គ្នាឡើយ
ខ្ញុំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយខ្ញុំទៅឯទ្រង់វិញ។ ឱអុលឡោះជាបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះ ដោយនាមទ្រង់ផង គឺនាមនេះហើយដែលទ្រង់បានប្រទានមកខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។
ខ្ញុំបានសំដែងនាមទ្រង់ឲ្យគេស្គាល់ ហើយខ្ញុំនឹងសំដែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំស្ថិតនៅក្នុងគេ ហើយខ្ញុំក៏ស្ថិតនៅក្នុងគេដែរ»។
ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលអុលឡោះប្រទានមកខ្ញុំ សុទ្ធតែមកពីទ្រង់ទាំងអស់
អ្នកណាពិសាសាច់ និងឈាមរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័កដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿអាល់ម៉ាហ្សៀសមុនខ្ញុំផង។
គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
ខ្ញុំស្គាល់បុរសម្នាក់ដែលជឿអាល់ម៉ាហ្សៀស កាលពីដប់បួនឆ្នាំមុន អុលឡោះជាអម្ចាស់បានលើកគាត់ឡើងទៅដល់សូរ៉កាជាន់ទីបី មានតែអុលឡោះប៉ុណ្ណោះទ្រង់ជ្រាប)។
សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬថាអាល់ម៉ាហ្សៀសអ៊ីសានៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា គាត់មិននៅជាមួយ!
ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយអាល់ម៉ាហ្សៀស អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។
នៅក្នុងអាល់ម៉ាហ្សៀស អុលឡោះបានសំរុះសំរួលមនុស្សលោកឲ្យជានានឹងទ្រង់ ដោយមិនប្រកាន់ទោសគេឡើយ។ អុលឡោះក៏ដាក់បន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។
ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺអាល់ម៉ាហ្សៀសទេតើ ដែលមានជីវិតរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើបុត្រារបស់អុលឡោះ ដែលបានស្រឡាញ់ខ្ញុំ និងបានលះបង់ជីវិតសម្រាប់ខ្ញុំ។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
ដ្បិតអុលឡោះគាប់ចិត្តឲ្យ គ្រប់លក្ខណសម្បត្តិរបស់ទ្រង់ ស្ថិតនៅក្នុងអាល់ម៉ាហ្សៀស។
អុលឡោះគាប់ចិត្តឲ្យប្រជាជនដ៏បរិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន គាត់ប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់គាត់។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់អុលឡោះស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយអាល់ម៉ាហ្សៀស។
ពុំដែលមាននរណាបានឃើញអុលឡោះឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក អុលឡោះស្ថិតនៅជាប់នឹងយើង ហើយចិត្តស្រឡាញ់របស់ទ្រង់ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។