ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះម៉ាស្ជិទរបស់អុលឡោះចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។
ម៉ាថាយ 26:62 - អាល់គីតាប ពេលនោះ មូស្ទីក្រោកឈរឡើង សួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មហាបូជាចារ្យបានក្រោកឡើង សួរព្រះអង្គថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? តើរឿងដែលអ្នកទាំងនេះកំពុងធ្វើបន្ទាល់ទាស់នឹងអ្នកជាអ្វី?”។ Khmer Christian Bible សម្ដេចសង្ឃក៏ក្រោកឈរឡើង និយាយទៅព្រះអង្គថា៖ «តើអ្នកគ្មានចម្លើយអ្វីសម្រាប់ការដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើង ហើយសួរព្រះអង្គថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច |
ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះម៉ាស្ជិទរបស់អុលឡោះចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។
អ៊ីសានៅស្ងៀម។ មូស្ទីសួរអ៊ីសាទៀតថា៖ «ចូរស្បថដោយយកអុលឡោះដែលនៅអស់កល្បធ្វើជាប្រធាន តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះមែនឬ?»។
ពេលនោះមូស្ទីក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?»