កាលអ៊ីសាត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យអ៊ីសា និងពួកសិស្សរកពេលបរិភោគមិនបានសោះ។
ម៉ាកុស 5:24 - អាល់គីតាប អ៊ីសាទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមអ៊ីសាទៅ ទាំងប្រជ្រៀតគ្នាជុំវិញអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គក៏យាងទៅជាមួយគាត់។ មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។ Khmer Christian Bible ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។ |
កាលអ៊ីសាត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យអ៊ីសា និងពួកសិស្សរកពេលបរិភោគមិនបានសោះ។
ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
ពួកសិស្សជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងតួនគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាតួនសួរថា អ្នកណាពាល់តួនដូច្នេះ?»។
ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ អ៊ីសាមានប្រសាសន៍ថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្តែ អុលឡោះមិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ណាពយូណើសឡើយ។
ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង អ៊ីសាមានប្រសាសន៍ទៅសិស្សថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។
គាត់ចង់ឃើញអ៊ីសាមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលអ៊ីសាមិនឃើញទេ។
អ៊ីសាទៅជាមួយចាស់ទុំទាំងនោះ។ លុះទៅជិតដល់ហើយ នាយទាហានចាត់មិត្ដភក្ដិរបស់គាត់ឲ្យមកជម្រាបថា៖ «អ៊ីសាជាអម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំទេ ដ្បិតខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកម្ចាស់ក្នុងផ្ទះខ្ញុំឡើយ។
ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលអ៊ីសាទៅ នៅតាមផ្លូវមានមហាជនប្រជ្រៀតគ្នាជុំវិញគាត់។
អ៊ីសាសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់អ្នកទេ។ ពេត្រុសជម្រាបថា៖ «អ៊ីសាជាអម្ចាស់អើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញតួន ហើយគេប៉ះតួនទាំងអស់គ្នា»។
បងប្អូនបានជ្រាបថា អុលឡោះបានចាក់រសអុលឡោះដ៏វិសុទ្ធ និងអំណាច តែងតាំងអ៊ីសា ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា អ៊ីសាបានដើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និងប្រោសអស់អ្នកដែលត្រូវអ៊ីព្លេសសង្កត់សង្កិនឲ្យបានជា ដ្បិតអុលឡោះនៅជាមួយអ៊ីសា។