ម៉ាកុស 11:19 - អាល់គីតាប លុះដល់ល្ងាច អ៊ីសាចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។ Khmer Christian Bible ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។ |
កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹម គាត់ក៏ចូលក្នុងម៉ាស្ជិទ។ ក្រោយពីបានមើលសព្វគ្រប់អស់ហើយ អ៊ីសាទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីរនាក់ ដ្បិតល្ងាចណាស់ហើយ។
ពេលថ្ងៃអ៊ីសាតែងប្រៀនប្រដៅគេនៅក្នុងម៉ាស្ជិទ ហើយនៅពេលយប់ អ៊ីសាចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។
ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលអ៊ីសាមានប្រសាសន៍ដូច្នេះហើយ គាត់ចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។