ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំអះនៅក្រុងកេងគ្រា
ភីលេម៉ូន 1:2 - អាល់គីតាប សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំអះដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ ព្រះគម្ពីរខ្មែរសាកល ហើយជូនចំពោះអាប់ភាបងប្អូនស្រីរបស់យើង និងអើឃីពអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងជូនចំពោះក្រុមជំនុំដែលនៅផ្ទះរបស់អ្នកដែរ។ Khmer Christian Bible ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបមកនាងអាប់ភា ជាប្អូនស្រី សូមជម្រាបមកលោកអើឃីព ជាអ្នករួមតយុទ្ធជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ ដែលប្រជុំនៅផ្ទះរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា នឹងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ |
ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំអះនៅក្រុងកេងគ្រា
សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។
ក្រុមជំអះទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំអះនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងនាមអ៊ីសាជាអម្ចាស់ដែរ។
ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំអះដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។
សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្ដទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីអ៊ីសាជាអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។