ម៉ូសាបានប្រមូលសហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយគាត់និយាយទៅពួកគេថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:
និក្ខមនំ 31:1 - អាល់គីតាប អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា |
ម៉ូសាបានប្រមូលសហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយគាត់និយាយទៅពួកគេថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:
ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែល អុលឡោះតាអាឡាបង្គាប់ឲ្យធ្វើ
ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «អុលឡោះតាអាឡាបានជ្រើសរើសលោកបេតសាលាល ជាកូនលោកយូរី និងជាចៅរបស់លោកហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា
លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែលអុលឡោះតាអាឡាប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់។
លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។