អ៊ីស្រអែលនិយាយថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបអ្នកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។
និក្ខមនំ 14:11 - អាល់គីតាប ពួកគេពោលទៅកាន់ម៉ូសាថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាអ្នកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមក ឲ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមកដូច្នេះ |
អ៊ីស្រអែលនិយាយថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបអ្នកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។
ពេលស្តេចហ្វៀរ៉អ៊ូនបើកឲ្យប្រជាជនអ៊ីស្រអែលចាកចេញទៅនោះ អុលឡោះតាអាឡាពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះ ជាផ្លូវជិតក៏ដោយ ដ្បិតទ្រង់នឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
ពួកគេពោលទៅកាន់អ្នកទាំងពីរថា៖ «សូមអុលឡោះតាអាឡាមើល ហើយដាក់ទោសអ្នកទាំងពីរចុះ! អ្នកទាំងពីរធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ អ្នកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។
ម៉ូសាបែរទៅរកអុលឡោះតាអាឡាហើយសួរថា៖ «អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាទ្រង់ចាត់ខ្ញុំឲ្យមក?
ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំ ធ្វើឲ្យទាស់បំណងអុលឡោះតាអាឡា។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ទ្រង់ខឹងយ៉ាងខ្លាំង។ ភ្លើងរបស់អុលឡោះតាអាឡាក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
ប្រសិនបើអុលឡោះប្រព្រឹត្តចំពោះខ្ញុំដូច្នេះ សូមមេត្តាដកជីវិតខ្ញុំទៅ។ ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំ សូមកុំទុកឲ្យខ្ញុំឃើញទុក្ខវេទនាបែបនេះឡើយ»។
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្តាប់បង្គាប់យើង។
នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រអែលទាំងមូល នាំគ្នារអ៊ូរទាំដាក់ម៉ូសា និងហារូនថា៖ «អ្នកទាំងពីរបានធ្វើឲ្យប្រជាជនរបស់អុលឡោះតាអាឡាបាត់បង់ជីវិត!»។