ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 10:27 - អាល់គីតាប

អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ គឺ​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ទៅ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ព្រះ‌យេហូវ៉ាធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ គឺ​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ

សូមមើលជំពូក



និក្ខមនំ 10:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​ស្តេច និង​នា​ម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ក្នុង​ចំណោម​ពួក​គេ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ស្តេច​មិន​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​ទេ។


ម៉ូសា និង​ហារូន​បាន​សំដែង​ការ​អស្ចារ្យ​ទាំង​នោះ​នៅ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន តែ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​មាន​ចិត្ត​មានះ មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។


យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ​យើង​នឹង​ទទួល​សិរី‌រុង‌រឿង ដោយ​វាយ​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រ‌អែល។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរី‌ភាព។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​ផ្តល់​អំណាច​ឲ្យ​អ្នក​សំដែង​ការ​អស្ចារ្យ។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សំដែង​ការ​អស្ចារ្យ​ទាំង​នោះ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក​ទេ។


ដូច្នេះ អុលឡោះ​មេត្ដា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​ចិត្ដ​នរណា​ទៅ​ជា​រឹង​រូស​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់​ដែរ។


រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ឈប់​ប្រព្រឹត្ដ​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អ៊ីព្លេស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។