នាងអេសធើរសុំស្ដេចថា៖ «ប្រសិនបើស្តេចពេញចិត្ត សូមស្តេចអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃនេះ ហើយខ្ញុំក៏សូមអញ្ជើញលោកហាម៉ានដែរ»។
នាងអេសធើរ 5:5 - អាល់គីតាប ស្តេចចេញបញ្ជាឲ្យគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់នាងអេសធើរ។ បន្ទាប់មក ស្តេច និងលោកហាម៉ាន ក៏ទៅ និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលនាងអេសធើរបានរៀបចំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចក៏បង្គាប់គេថា៖ «ចូរទៅហៅហាម៉ានឲ្យមកជាប្រញាប់ ដើម្បីសម្រេចតាមបំណងព្រះនាងអេសធើរ»។ ដូច្នេះ ស្តេច និងហាម៉ានក៏យាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំថ្វាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាចេញបញ្ជាឲ្យគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធើរ។ បន្ទាប់មក ព្រះរាជា និងលោកហាម៉ាន ក៏យាង និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះស្តេចទ្រង់ក៏បង្គាប់គេថា ចូរទៅប្រាប់ហាម៉ានឲ្យប្រញាប់ឡើង ដើម្បីឲ្យបានសំរេចដូចព្រះនាងបានថា យ៉ាងនោះស្តេចនឹងហាម៉ានបានមកសោយលៀង ដែលអេសធើរបានរៀបចំថ្វាយ |
នាងអេសធើរសុំស្ដេចថា៖ «ប្រសិនបើស្តេចពេញចិត្ត សូមស្តេចអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃនេះ ហើយខ្ញុំក៏សូមអញ្ជើញលោកហាម៉ានដែរ»។
អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលនាងអេសធើរបានរៀបចំ។