ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកឲ្យជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។
ជនគណនា 6:17 - អាល់គីតាប គាត់ជូនចៀមឈ្មោលទៅអុលឡោះតាអាឡា ជាគូរបានមេត្រីភាព ថែមពីលើល្អីនំបុ័ងឥតមេ។ អ៊ីមុាំក៏ត្រូវជូនជំនូនម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំប៉័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃដង្វាយមេត្រី ដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ត្រូវឲ្យសង្ឃថ្វាយដង្វាយម្សៅ នឹងដង្វាយច្រួចដែរ |
ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកឲ្យជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។
អ៊ីមុាំយកជំនូនទាំងនោះទៅជូនអុលឡោះតាអាឡា ព្រមទាំងធ្វើគូរបានរំដោះបាប និងគូរបានដុត។
ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា រួចយកសក់សក្ការៈរបស់ខ្លួនទៅដុត ក្នុងភ្លើងអាសនៈដែលធ្វើគូរបានមេត្រីភាព។