ជនគណនា 33:40 - អាល់គីតាប ស្តេចក្រុងអើរ៉ាត គឺស្តេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រអែលមកដល់តំបន់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិបស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់តំបន់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ អើរ៉ាតជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។ |