ពេលនោះ យ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់ម៉ូសា តាំងពីយុវវ័យមកនិយាយថា៖ «លោកម្ចាស់សូមឃាត់អ្នកទាំងពីរទៅ!»។
ជនគណនា 32:27 - អាល់គីតាប ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះអុលឡោះតាអាឡា តាមប្រសាសន៍របស់លោកម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកបម្រើរបស់លោក ដែលគ្រប់គ្នាសុទ្ធតែកាន់អាវុធសម្រាប់ច្បាំង នឹងឆ្លងទៅច្បាំងនៅចំពោះព្រះយេហូវ៉ា តាមលោកម្ចាស់បង្គាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយើងខ្ញុំប្របាទដែលមានគ្រឿងចំបាំងរៀបជាស្រេច យើងខ្ញុំនឹងឆ្លងទៅនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម្ចាស់បានបង្គាប់មក។ |
ពេលនោះ យ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់ម៉ូសា តាំងពីយុវវ័យមកនិយាយថា៖ «លោកម្ចាស់សូមឃាត់អ្នកទាំងពីរទៅ!»។
គាត់ក៏ពោលទៅកាន់ម៉ូសាថា៖ «សូមលោកប្អូនមេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប!
បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធដើរនៅមុខអ៊ីស្រអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំ នឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។
ម៉ូសាបានចេញបញ្ជាទៅអ៊ីមុាំអេឡាសារ យ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែល ស្តីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។
«អុលឡោះតាអាឡាបានបញ្ជាលោកម្ចាស់ឲ្យប្រគល់ស្រុកនេះដល់ជនជាតិអ៊ីស្រអែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីអុលឡោះតាអាឡា ដើម្បីប្រគល់ទឹកដី ជាចំណែករបស់លោកស្លូផិតហាតជាបងប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រអែល ស្របតាមសេចក្តីដែលម៉ូសាបង្គាប់