អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួស នូវសេចក្តីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។
ជនគណនា 23:12 - អាល់គីតាប បាឡាមជម្រាបស្តេចថា៖ «ខ្ញុំត្រូវថ្លែង តែសេចក្តីណាដែលអុលឡោះតាអាឡាប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ទូលឆ្លើយថា៖ «តើមិនត្រូវឲ្យទូលបង្គំប្រយ័ត្ននឹងនិយាយតែសេចក្ដីណាដែលព្រះយេហូវ៉ាបានដាក់ក្នុងមាត់ទូលបង្គំទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សំរេចនៅក្នុងមាត់ទូលបង្គំទេឬអី។ |
អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួស នូវសេចក្តីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។
កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
នៅពេលយប់អុលឡោះមកជួបបាឡាម មានបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្តីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។
បាឡាមជម្រាបស្តេចថា៖ «ឥឡូវនេះ ខ្ញុំមកជួបស្តេចហើយ។ ក៏ប៉ុន្តែ ខ្ញុំពុំ អាចពោលពាក្យអ្វីផ្សេង ក្រៅពីពាក្យដែលអុលឡោះបង្គាប់ឲ្យខ្ញុំថ្លែងនោះឡើយ»។
ស្តេចបាឡាក់មានប្រសាសន៍ថា៖ «ដូច្នេះ សូមអ្នកមកជាមួយយើង មានកន្លែងមួយទៀត ដែលអ្នកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ អ្នកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ អ្នកត្រូវតែដាក់បណ្តាសាពួកគេឲ្យយើង»។
ខ្ញុំបានទទួលបញ្ជាពីទ្រង់ ដើម្បីឲ្យពរប្រជាជននេះ បើទ្រង់ឲ្យពរ នោះខ្ញុំមិនអាចផ្លាស់ប្តូរបានទេ។
បាឡាមតបថា៖ «ខ្ញុំបានជម្រាបស្តេចរួចហើយថា ខ្ញុំនឹងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។
បាឡាមជម្រាបស្តេចថា៖ «សូមស្តេចនៅក្បែរគូរបានដុតរបស់ស្តេចនេះហើយ ខ្ញុំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលអុលឡោះតាអាឡាមកជួបខ្ញុំ។ ពេលអុលឡោះមានបន្ទូលមកខ្ញុំយ៉ាងណាៗនោះ ខ្ញុំនឹងនាំយកមកជម្រាបស្តេច»។ បាឡាមក៏ឡើងទៅលើកំពូលភ្នំ។
“ទោះបីស្តេចបាឡាក់ឲ្យមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្តី ក៏ខ្ញុំពុំអាចសម្រេចការល្អ ឬអាក្រក់ដោយខ្លួនឯង ខុសនឹងបញ្ជារបស់អុលឡោះតាអាឡាជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្តីណាដែលអុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ។
ដ្បិតមនុស្សប្រភេទនេះមិនបម្រើអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។
គេប្រកាសថា ខ្លួនស្គាល់អុលឡោះហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដ គេបែរជាបដិសេធមិនទទួលស្គាល់ទ្រង់ទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។