លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះមានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាអ៊ីមុាំ។
ជនគណនា 16:39 - អាល់គីតាប អ៊ីមុាំអេឡាសារក៏យកពានលង្ហិនដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកជូននោះ ទៅដំជាបន្ទះស្រោបអាសនៈ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សង្ឃអេលាសារក៏យកពានលង្ហិនដែលអស់អ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកដំជាបន្ទះស្រោបអាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសំរាប់នឹងប៉ានអាសនា |
លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះមានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាអ៊ីមុាំ។
អ្នកទាំងនោះឈរនៅមុខស្តេចជម្រាបថា៖ «ស្តេចអូសៀសអើយ! ស្តេចគ្មានសិទ្ធិដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាឡើយ គឺមានតែក្រុមអ៊ីមុាំជាពូជពង្សរបស់ហារូនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមស្តេចចេញពីទីសក្ការៈនេះទៅ ដ្បិតស្តេចក្បត់អុលឡោះហើយស្តេចនឹងមិនទទួលកិត្តិយសអ្វីពីអុលឡោះតាអាឡាឡើយ»។
អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ ដែលពុំអាចបំពេញមុខងារជាអ៊ីមុាំបានឡើយ។
ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុ ស្រោបអាសនៈទុកជាការព្រមានដល់កូនចៅអ៊ីស្រអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកជូនអុលឡោះតាអាឡា»។
ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រអែល ថាក្រៅពីពូជពង្សរបស់ហារូន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាបានទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោស ដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មក តាមរយៈម៉ូសា។