អុលឡោះតាអាឡាចុះមកក្នុងពពក រួចសន្ទនាជាមួយម៉ូសា។ ទ្រង់យករសរបស់ទ្រង់មួយចំណែកពីម៉ូសា ប្រគល់ទៅឲ្យអះលីជំអះទាំងចិតសិបនាក់។ ពេលរសអុលឡោះមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងបន្ទូលអុលឡោះ តែថ្លែងមិនយូរទេ។
ជនគណនា 16:25 - អាល់គីតាប ម៉ូសាក្រោកឡើង ដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ដោយមានពួកអះលីជំអះដើរតាមក្រោយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកម៉ូសេក្រោកឡើង ដើរទៅរកដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក្រោកឡើង ដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ដោយមានពួកព្រឹទ្ធាចារ្យដើរតាមក្រោយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេក៏ក្រោកឡើងទៅឯដាថាន នឹងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ |
អុលឡោះតាអាឡាចុះមកក្នុងពពក រួចសន្ទនាជាមួយម៉ូសា។ ទ្រង់យករសរបស់ទ្រង់មួយចំណែកពីម៉ូសា ប្រគល់ទៅឲ្យអះលីជំអះទាំងចិតសិបនាក់។ ពេលរសអុលឡោះមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងបន្ទូលអុលឡោះ តែថ្លែងមិនយូរទេ។
បន្ទាប់មក ម៉ូសា និងពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
លោកកូរេជាកូនរបស់លោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុលសម្ព័ន្ធលេវីបានចូលដៃជាមួយលោកដាថាន និងលោកអប៊ីរ៉ាម ដែលត្រូវជាកូនរបស់លោកអេលាប ព្រមទាំងលោកអូនជាកូនរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។
គាត់និយាយទៅកាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញឲ្យឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។