ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់បន្ទូលរបស់អុលឡោះដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។]
កិច្ចការ 14:3 - អាល់គីតាប លោកប៉ូល និងលោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ អ្នកទាំងពីរមានចិត្ដអង់អាច ដោយទុកចិត្ដលើអុលឡោះជាអម្ចាស់ ដែលទ្រង់បានបញ្ជាក់បន្ទូលអំពីគុណរបស់ទ្រង់ គឺទ្រង់ប្រោសប្រទានឲ្យអ្នកទាំងពីរសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចផ្សេងៗ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ប៉ូល និងបារណាបាសស្នាក់នៅទីនោះអស់រយៈពេលយ៉ាងយូរ ទាំងប្រកាសយ៉ាងក្លាហានដោយនូវព្រះអម្ចាស់។ ព្រះអម្ចាស់ក៏ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យកើតឡើងតាមរយៈដៃរបស់ពួកគេ។ Khmer Christian Bible ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកប៉ុល និងលោកបាណាបាសក៏ស្នាក់នៅទីនោះជាយូរថ្ងៃ ហើយមានប្រសាសន៍យ៉ាងក្លៀវក្លាអំពីព្រះអម្ចាស់ ដែលទ្រង់ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យផ្សេងៗកើតឡើងដោយសារដៃលោកទាំងពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូល និងលោកបារណាបាស ស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់អាច ដោយទុកចិត្តលើព្រះអម្ចាស់ ដែលព្រះអង្គបានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺព្រះអង្គប្រោសប្រទានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកប៉ុល នឹងបាណាបាស ក៏នៅទីនោះជាយូរថ្ងៃ គេអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់ ហើយទ្រង់ក៏ធ្វើបន្ទាល់ អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ ដោយទ្រង់ប្រោសប្រទានឲ្យមានទីសំគាល់ នឹងការអស្ចារ្យកើតមក ដោយសារដៃអ្នកទាំង២នោះ |
ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់បន្ទូលរបស់អុលឡោះដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។]
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។
លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្ដអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសបន្ទូលរបស់អុលឡោះដល់បងប្អូន។ ប៉ុន្ដែ ដោយបងប្អូនបដិសេធមិនព្រមទទួលបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ
បងប្អូនអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យនេះចុះ! អុលឡោះបានរ៉ាប់រងទទួលអ៊ីសា ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយអុលឡោះបានសំដែងការអស្ចារ្យ អំណាច និងទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈអ៊ីសាដូចបងប្អូនជ្រាបស្រាប់ហើយ។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងអុលឡោះ ហើយផ្ញើនឹងបន្ទូលនៃអុលឡោះស្ដីអំពីគុណរបស់ទ្រង់។ មានតែទ្រង់ទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំអះ ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ។
កាលពួកគេសូមអង្វរអុលឡោះដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងបន្ទូលរបស់អុលឡោះ ដោយចិត្ដអង់អាច។
យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះប្រទានដល់អស់អ្នកស្ដាប់បង្គាប់ទ្រង់ក៏ជាសាក្សីដែរ»។
ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាអំណាចរបស់អុលឡោះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ អុលឡោះបានប្រទានឲ្យយើងមានចិត្ដអង់អាចប្រកាសដំណឹងល្អរបស់ទ្រង់ដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។