ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះ ស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្ស រៀងរហូតតទៅ»។
២ សាំយូអែល 7:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ។ ព្រះជាអម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមព្រះអង្គសព្វព្រះហឫទ័យ និងប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះអង្គជារៀងរហូត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានសន្យាហើយ ដូច្នេះ ដោយសារព្រះពរព្រះអង្គ នោះពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នឹងបានពរនៅអស់កល្បជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ នឹងប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច។ អាល់គីតាប ឥឡូវនេះ សូមទ្រង់ប្រទានពរដល់ពូជពង្សរបស់ខ្ញុំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះទ្រង់តរៀងទៅ។ អុលឡោះតាអាឡាជាម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ខ្ញុំ ស្របតាមបន្ទូលរបស់ទ្រង់ផង នោះពួកគេនឹងទទួលពរអស់កល្បជានិច្ច»។ |
ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះ ស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្ស រៀងរហូតតទៅ»។
ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដកអំណាចពីពួកគេ លែងឲ្យត្រួតត្រាលើតំបន់នោះទៀតផង។
ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ ដ្បិតព្រះអង្គប្រទានពរដល់នរណា អ្នកនោះនឹងទទួលព្រះពរអស់កល្បជានិច្ច»។
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះដាវីឌ។