ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។
២ របាក្សត្រ 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេទ័ពធំរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មានពីររយហាសិបនាក់ ដែលត្រួតត្រាលើពួកទ័ព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមេទ័ពធំរបស់ស្តេចសាឡូម៉ូន ទាំងអស់មាន២៥០នាក់ ដែលត្រួតត្រាលើពួកទ័ព។ អាល់គីតាប ស្តេចស៊ូឡៃម៉ានបានតែងតាំងមេដឹកនាំ ចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ |
ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។
អ្នកមើលខុសត្រូវលើកំណែនរបស់ព្រះបាទសាឡូម៉ូនមានចំនួនប្រាំរយហាសិបនាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលធ្វើការងារទាំងនោះ។
ព្រះបាទសាឡូម៉ូនកេណ្ឌពួកគេ ៧០ ០០០នាក់ សម្រាប់លីសែង ៨០ ០០០នាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ និង៣ ៦០០នាក់ ឲ្យត្រួតពិនិត្យការងាររបស់កម្មករ។
ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។
ព្រះបាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចម្បាំង និងកងពលសេះ។