ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។
២ របាក្សត្រ 18:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ ព្រះជាម្ចាស់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បានបួនរយនាក់ មកសួរគេថា៖ «តើយើងត្រូវចេញទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ឬមិនត្រូវទៅ?» គេទូលឆ្លើយថា៖ «សូមយាងឡើងទៅចុះ ដ្បិតព្រះនឹងប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តនៃព្រះករុណាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ អាល់គីតាប ស្តេចអ៊ីស្រអែលកោះហៅណាពីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ អុលឡោះនឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចមិនខាន»។ |
ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។
ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល ឲ្យមកជួបទូលបង្គំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាលទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រិយ៍យេសិបិល មកជាមួយដែរ»។
កូនរបស់លោកបេន-កេប៊ើរគ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អើកុប ក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។
លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
ពេលលោកមកដល់ ព្រះរាជាមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាទាំងពីរយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។
ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។
ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “ព្រះអម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។
អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ឲ្យយើងខ្ញុំផង អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកម្រៃ ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្ត របស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសម្តែងទីសម្គាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។