អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧ ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
២ របាក្សត្រ 17:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនមានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និងជាមេបញ្ជាការលើកងពល ២០០ ០០០នាក់ ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និងខែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកបេនយ៉ាមីន មានអេលីយ៉ាដា ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយក្រោមបង្គាប់លោកមានមនុស្សកាន់ធ្នូ និងខែលពីរសែននាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកបេនយ៉ាមីន មានអេលីយ៉ាដា ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយក្រោមបង្គាប់លោក មានមនុស្សកាន់ធ្នូនឹងខែល២សែននាក់ អាល់គីតាប ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន មានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់ ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និងខែល។ |
អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧ ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។
ព្រះបាទអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ២៨០ ០០០នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។
សហការីមួយរូបទៀតគឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០នាក់។
សហការីរបស់គាត់មានលោកយ៉ូសាបា ជាមេបញ្ជាការលើកងពល ១៨០ ០០០នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។
កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន