គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។
១ សាំយូអែល 9:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។ អាល់គីតាប លោកសូលតបវិញថា៖ «ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំដូច្នេះ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រអែល ហើយអំបូររបស់ខ្ញុំក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនដែរ»។ |
គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។
ព្រះជាម្ចាស់សព្វព្រះហឫទ័យ ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱព្រះជាម្ចាស់អើយ សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ ដូចព្រះអង្គតែងតែជួយយើងខ្ញុំ
ពេលអេប្រាអ៊ីមហាមាត់និយាយ ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រាអែល ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល ហើយគេក៏បាត់បង់ជីវិត។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។
ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។
លោកគីសជាឪពុករបស់ព្រះបាទសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ លោកទាំងពីរត្រូវជាកូនរបស់លោកអបៀល។
លោកសាំយូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថាខ្លួនជាមនុស្សទន់ទាបក្ដី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែលរួចហើយ។
លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។
ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។
លោកសាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយជូនកន្លែងកិត្តិយសបំផុតដល់លោក នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។