កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។
១ សាំយូអែល 18:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈនោះ ស្ដេចសូលក៏ពួយដែកពួយទៅ ដោយនឹកថា «យើងនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង» តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈពីរដង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង អាល់គីតាប គាត់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះទតភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ ទតគេចផុតដល់ទៅពីរលើក។ |
កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ*បាត់ទៅ។
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
ព្រះបាទសូលក៏គប់លំពែងតម្រង់ទៅសម្ដេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្ដេចយ៉ូណាថានជ្រាបថា បិតាពិតជាបានសម្រេចព្រះហឫទ័យសម្លាប់លោកដាវីឌ។