១ សាំយូអែល 18:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង សូមមើលជំពូកអាល់គីតាប10 លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង សូមមើលជំពូក |
សូមព្រះករុណាជាអម្ចាស់មេត្តាសណ្ដាប់ពាក្យទូលបង្គំ នៅពេលនេះផង។ ប្រសិនបើព្រះអម្ចាស់ជំរុញព្រះករុណាឲ្យប្រព្រឹត្តដូច្នេះចំពោះទូលបង្គំ នោះសូមព្រះអម្ចាស់ទទួលយកតង្វាយមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញព្រះករុណាវិញ សូមឲ្យពួកគេត្រូវបណ្ដាសានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតថ្ងៃនេះ ពួកគេបណ្ដេញទូលបង្គំមិនឲ្យរស់នៅលើទឹកដី ដែលព្រះអម្ចាស់ប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញទូលបង្គំឲ្យទៅគោរពព្រះឯទៀត