ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
១ របាក្សត្រ 9:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល អាល់គីតាប លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូលស្តេចសូល ជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ |
ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
លោកមីកឡូតជាឪពុករបស់លោកសាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
ហេតុនេះ នៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រាអែល គ្មាននរណាមានដាវ ឬលំពែងទេ លើកលែងតែព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រប៉ុណ្ណោះដែលមានអាវុធ។
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។
ពួកភីលីស្ទីនដេញតាមព្រះបាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។