ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ី‌ម៉ៃ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នឹង​ធ្វើ​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា៖ «រាជឱង្ការ​ល្អ​ណាស់ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​រាជឱង្ការ»។ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​យ៉ាង​យូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា ព្រះ‌បន្ទូល​ទ្រង់​ល្អ​ណាស់ ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​មាន​បន្ទូលហើយ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ជា​យូរ។

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ី‌ម៉ៃ​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​ស្តេច»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ ព្រះ​ណា​ឆ្លើយ​តប ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។


តោង​ដឹង​ថា ថ្ងៃ​ណា​មួយ ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​លោក​មុខ​ជា​ស្លាប់ ហើយ​លោក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ការ​ស្លាប់​នេះ»។


បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បម្រើ​ពីរ​នាក់​របស់​លោក​ស៊ី‌ម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ី‌ម៉ៃ​ថា បាវ​បម្រើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។


ស្ដេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​ទូលបង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​មាន សុទ្ធ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។


ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។