Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា ព្រះ‌បន្ទូល​ទ្រង់​ល្អ​ណាស់ ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​មាន​បន្ទូលហើយ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ជា​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា៖ «រាជឱង្ការ​ល្អ​ណាស់ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​រាជឱង្ការ»។ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 លោក​ស៊ី‌ម៉ៃ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នឹង​ធ្វើ​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 លោក​ស៊ី‌ម៉ៃ​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​ស្តេច»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ‌សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ ពួក​បណ្តាជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ឡើង​ថា ស្រួល​ហើយ។


ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ


លុះ​កន្លង​ទៅ​៣​ឆ្នាំ​ហើយ នោះ​បាវ​របស់​ស៊ីម៉ាយ​២​នាក់​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​នៃ​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា មើល បាវ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ


ស្តេច​អ៊ីស្រាអែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូលបង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូលបង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ


ហេសេគា​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​បន្ទូល​ទៀត​ថា បើ​មាន​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម