បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬ ដែលបានសម្រេចឲ្យសម្ដេចអដូនីយ៉ាឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា?
១ ពង្សាវតារក្សត្រ 1:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះករុណាជាអម្ចាស់ឬ ដែលបានសម្រេចអភិសេករាជបុត្រឲ្យឡើងគ្រងរាជ្យបន្តពីព្រះករុណា ដោយមិនឲ្យទូលបង្គំទាំងអស់គ្នាដែលជាអ្នកបម្រើដឹង?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះករុណាជាអម្ចាស់នៃទូលបង្គំបានបង្គាប់ការនេះ ដោយឥតប្រាប់ឲ្យទូលបង្គំដឹងថា អ្នកណាដែលត្រូវអង្គុយលើបល្ល័ង្ករបស់ព្រះករុណាតពីទ្រង់ឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។ អាល់គីតាប តើស្តេចឬដែលបានសម្រេចតែងតាំងកូនឲ្យឡើងគ្រងរាជ្យបន្តពីស្តេច ដោយមិនឲ្យខ្ញុំទាំងអស់គ្នា ដែលជាអ្នកបម្រើដឹង?»។ |
បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬ ដែលបានសម្រេចឲ្យសម្ដេចអដូនីយ៉ាឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា?
ប៉ុន្តែ សម្ដេចមិនបានអញ្ជើញទូលបង្គំ ជាអ្នកបម្រើព្រះករុណា ឬលោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានយាងសម្ដេចសាឡូម៉ូន ជារាជបុត្ររបស់ព្រះករុណា ទៅចូលរួមដែរ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញនាងបាតសេបាមក!»។ នាងបាតសេបាចូលមកគាល់ព្រះរាជា។
កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។