កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
អែសរ៉ា 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការី ហើយមានមនុស្សប្រុស ១៥០នាក់នៅជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូស មានសាការី ហើយរាប់តាមបញ្ជីជាតិ មានប្រុស ១៥០ នាក់ ដែលទៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូសនោះមានសាការី ហើយតាមបញ្ជីជាតិ នោះរាប់បានពួកប្រុសៗ១៥០នាក់ ដែលទៅជាមួយ អាល់គីតាប ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការីយ៉ា ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។ |
កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
កូនរបស់លោកសេកានាគឺលោកសេម៉ាយ៉ា កូនរបស់លោកសេម៉ាយ៉ាគឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។
ក្នុងចំណោមជនជាតិអ៊ីស្រាអែល: កូនចៅលោកប៉ារ៉ូសមានលោករ៉ាម៉ា លោកយីសយ៉ា លោកម៉ាល់គា លោកមីយ៉ាមីម លោកអេឡាសារ លោកម៉ាល់គា និងលោកបេណាយ៉ា។
ក្នុងអំបូរផាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុស ២០០នាក់នៅជាមួយលោក។