ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 44:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​មុខ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រះ‌អម្ចាស់​ដ៏​ឧត្តម ព្រះ‌អង្គ​នឹង​គង់​នៅ​ទី​នោះ​ទុក​ជា​ព្រះ‌អម្ចាស់ ដើម្បី​សោយ​ព្រះ​ស្ងោយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​យាង​ចូល​តាម​ផ្លូវ​ថែវ​នៃ​ទ្វារ​កំផែង ហើយ​នឹង​យាង​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រះ‌អម្ចាស់​ដ៏​ឧត្តម ទ្រង់​នឹង​គង់​នៅ​ទី​នោះ​ទុក​ជា​ព្រះ‌អម្ចាស់ ដើម្បី​នឹង​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង ហើយ​នឹង​យាង​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល។

សូមមើលជំពូក

អាល់គីតាប

ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។

សូមមើលជំពូក



អេ‌សេ‌គាល 44:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បងប្អូន​របស់​លោក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។


ព្រះ‌បាទ​អហាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។


ព្រះ‌នាង​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រ​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចម្រៀង​នាំ​ប្រជា‌ជន​ច្រៀង​សរសើរ​តម្កើង ទាំង​ប្រគំ​តូរ្យ‌តន្ត្រី​ផង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។


ព្រះ‌រាជា​ឈរ​នៅ​កន្លែង​របស់​ស្ដេច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។


ប៉ុន្តែ កម្រៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ​នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សម្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អម្ចាស់ និង​ជា​សម្លៀក‌បំពាក់​ដ៏​ថ្លៃ‌ថ្នូរ​សម្រាប់​ពួក​គេ។


ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។


រីឯ​យើង​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ព្រះ‌អម្ចាស់។


ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង គឺ​ជា​ស្រុក​ដែល​ដូនតា​របស់​ពួក​គេ​ធ្លាប់​រស់​នៅ​កាល​ពី​ដើម។ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​រហូត ហើយ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​គ្រប់‌គ្រង​លើ​ពួក​គេ​ត​រៀង​ទៅ។


រីឯ​បណ្ដោយ​បន្ទប់​ល្វែង​នោះ លោក​វាស់​ទៅ​ឃើញ​មាន​ប្រវែង​ប្រាំ​បី​ហត្ថ ហើយ​សសរ​នីមួយៗ​មាន​កម្រាស់​ពីរ​ហត្ថ។ បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​នោះ​ស្ថិត​នៅ​ខាង​ក្នុង។


ប្រសិន​បើ​មេ​ដឹក​នាំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​មេត្រី‌ភាព​ពិសេស មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​ត្រូវ​បើក​ទ្វារ​ខាង​កើត​ឲ្យ​គាត់​ចូល។ គាត់​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​មេត្រី‌ភាព​ដូច​គាត់​ធ្លាប់​ថ្វាយ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ បន្ទាប់​មក គាត់​ចេញ​ទៅ​វិញ រួច​គេ​ត្រូវ​បិទ​ទ្វារ​ពី​ក្រោយ​គាត់។


មេ​ដឹក​នាំ​ត្រូវ​ចូល​មក​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​ឲ្យ​ពួក​បូជា‌ចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​នៃ​មេត្រី‌ភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។


ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។


មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។