ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
លោកុប្បត្តិ 41:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មេអ្នកថ្វាយពែងទូលផារ៉ោនថា៖ “ថ្ងៃនេះ ខ្ញុំព្រះបាទនឹកឃើញកំហុសរបស់ខ្ញុំព្រះបាទហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មេថ្វាយពែងក៏ទូលថ្វាយផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំនឹកឃើញកំហុសរបស់ទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ អាល់គីតាប ពេលនោះ មហាតលឹកដែលមាននាទីជូនស្រា ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ថ្ងៃនេះ ខ្ញុំសូមសារភាពកំហុសមួយ។ |
ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
រីឯមហាតលិកដែលមាននាទីថ្វាយស្រាមិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។
រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលលោកបានថ្លែងទុក គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។