នោះអ្នកត្រូវតបវិញថា “ហ្វូងសត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គាត់សូមផ្ញើសត្វនេះមកជូនលោកអេសាវជាម្ចាស់។ រីឯគាត់វិញ គាត់កំពុងតែមកតាមក្រោយយើងខ្ញុំ”»។
លោកុប្បត្តិ 32:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ លោកបង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ជាម្ចាស់ ត្រូវជម្រាបលោកដូច្នេះ ព្រះគម្ពីរខ្មែរសាកល គាត់ក៏បង្គាប់ដូចគ្នាទៅបាវបម្រើទីពីរ បាវបម្រើទីបី និងអស់អ្នកដែលដើរពីក្រោយហ្វូងសត្វទាំងនោះ ថា៖ “ចូរនិយាយពាក្យដូចគ្នានេះទៅអេសាវ ពេលអ្នករាល់គ្នាជួបគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបង្គាប់ទៅអ្នកទីពីរ ព្រមទាំងអ្នកទីបី និងអស់អ្នកដែលដើរតាមហ្វូងសត្វទាំងអស់ដូចៗគ្នាថា៖ «កាលណាជួបលោកអេសាវ ត្រូវនិយាយតាមពាក្យនេះដូចគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ នឹងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជំរាបតាមពាក្យនេះដូចគ្នា អាល់គីតាប យ៉ាកកូបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ គាត់បង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ត្រូវជម្រាបគាត់ដូច្នេះ |
នោះអ្នកត្រូវតបវិញថា “ហ្វូងសត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គាត់សូមផ្ញើសត្វនេះមកជូនលោកអេសាវជាម្ចាស់។ រីឯគាត់វិញ គាត់កំពុងតែមកតាមក្រោយយើងខ្ញុំ”»។
គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។