ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកាដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
លោកុប្បត្តិ 31:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដាន់អើរ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាកជាឪពុកនៅស្រុកកាណានវិញ។ ព្រះគម្ពីរខ្មែរសាកល គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាំហ្វូងសត្វរបស់លោកទាំងអស់ និងទ្រព្យសម្បត្តិដែលរកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលបានពីកាលនៅក្រុងប៉ាដាន់-អើរ៉ាម ដើម្បីទៅរកលោកអ៊ីសាកជាឪពុក នៅស្រុកកាណានវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាំហ្វូងសត្វរបស់គាត់ទាំងអស់ នឹងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ អាល់គីតាប គាត់នាំហ្វូងសត្វរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិដែលគាត់រកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលគាត់រកបាននៅស្រុកប៉ាដាន់អើរ៉ាម។ គាត់ធ្វើដំណើរត្រឡប់ទៅរកអ៊ីសាហាក់ ជាឪពុកនៅស្រុកកាណានវិញ។ |
ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកាដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំមែន។
អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។