ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះអង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម្មាន”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “ដោយសារ​ព្រះយេហូវ៉ា​បាន​ឮ​ថា​ខ្ញុំ​ត្រូវបាន​ស្អប់ បានជា​ព្រះអង្គ​ប្រទាន​កូននេះ​ឲ្យ​ខ្ញុំ​ទៀត”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ស៊ីម្មាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឮ ថា​ប្តី​ខ្ញុំ​ស្អប់​ខ្ញុំ ព្រះ‌អង្គក៏​ប្រទាន​កូន​នេះ​មក​ខ្ញុំ​ទៀត»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ស៊ីម្មាន"។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឮ​ថា​គាត់​ស្អប់​អញ បាន​ជា​ទ្រង់​ប្រទាន​កូន​នេះ​មក​អញ​ទៀត នាង​ឲ្យ​ឈ្មោះ​ថា ស៊ីម្មាន

សូមមើលជំពូក

អាល់គីតាប

គាត់​មាន​ផ្ទៃ​ពោះ​ម្តង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ដឹង​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ទ្រង់​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា“ស៊ីម្មាន”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:33
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។


លោក​ស្រី​លេអា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​អំណោយ​ដ៏​ល្អ​មួយ​មក​ឲ្យ​ខ្ញុំ លើក​នេះ ប្ដី​របស់​ខ្ញុំ​មុខ​ជា​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ប្រាំ​មួយ​នាក់​ជូន​គាត់»។ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា“សាប់យូ‌ឡូន”។


លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។


លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ‌ជម្នះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។


នៅ​ថ្ងៃ​ទី​បី ពេល​ប្រុសៗ​ក្រុង​នោះ​កំពុង​តែ​ឈឺ កូន​ប្រុស​ពីរ​នាក់​របស់​លោក​យ៉ាកុប គឺ​លោក​ស៊ីម្មាន និង​លោក​លេវី ដែល​ត្រូវ​ជា​បង​របស់​នាង​ឌីណា បាន​នាំ​គ្នា​កាន់​ដាវ​ចូល​ទៅ​ក្នុង​ទីក្រុង។ អ្នក​ក្រុង​ពុំ​បាន​គិត​ខ្វល់​ខ្វាយ​អ្វី​សោះ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់​នៅ​ក្រុង​នោះ


លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម្មាន និង​លោក​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ»។


កូន​ប្រុស​របស់​លោក​ស្រី​លេអា មាន: រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


លោក​យ៉ូសែប​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​លោក​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ លោក​យ៉ូសែប​បាន​យក​លោក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន​នៅ​ជាប់​នឹង​ទឹក​ដី​បេន‌យ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


សាំយូ‌អែល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


«ប្រសិន​បើ​បុរស​ម្នាក់​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។