នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរ ល្អឥតខ្ចោះ
លេវីវិន័យ 9:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ហើយនាំសត្វទាំងពីរទៅថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចបង្គាប់ដល់លោកអើរ៉ុនថា៖ «ចូរយកកូនគោមួយពីហ្វូងសត្វ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយឥតខ្ចោះសម្រាប់ជាតង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ពីហ្វូងសត្វ សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១ឥតខ្ចោះសំរាប់ជាដង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា អាល់គីតាប គាត់មានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់ធ្វើគូរបានរំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត ហើយនាំសត្វទាំងពីរទៅជូនអុលឡោះតាអាឡា។ |
នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរ ល្អឥតខ្ចោះ
នៅឆ្នាំទីដប់ ថ្ងៃទីដប់ពីរ ខែទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
ប្រសិនបើតង្វាយនោះជាចៀម ឬពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។
ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
ប្រសិនបើមហាបូជាចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលឲ្យប្រជាជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាប។
លោកម៉ូសេនាំគោបាសម្រាប់ធ្វើយញ្ញបូជារំដោះបាបចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលគោបានោះ។
លោកនាំចៀមឈ្មោលសម្រាប់ធ្វើតង្វាយដុតទាំងមូលចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។
បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រាអែលថា: “ចូរនាំយកពពែឈ្មោល សម្រាប់ធ្វើជាយញ្ញបូជារំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយ ដែលមានអាយុមួយខួប ល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល
ព្រះគ្រិស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យសុចរិត*រួមជាមួយព្រះគ្រិស្តដែរ។
ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជារាស្ត្ររួចពីបាប។
ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។