បន្ទាប់មក លោកត្រូវប្រោះចំនួនប្រាំពីរដងទៅលើមនុស្សទទួលពិធីជម្រះកាយ។ បូជាចារ្យប្រកាសថា មនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
លេវីវិន័យ 16:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពពែឈ្មោលដែលត្រូវបានទៅអាសាអែល ក៏ត្រូវយកមកទាំងរស់ ដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ សម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើពិធីរំដោះបាប រួចចាត់គេឲ្យនាំយកទៅបំបរបង់នៅទីរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន។ អាល់គីតាប រីឯពពែឈ្មោលដែលត្រូវបានដោះលែង ក៏ត្រូវយកមកទាំងរស់ដាក់នៅចំពោះអុលឡោះតាអាឡាសម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។ |
បន្ទាប់មក លោកត្រូវប្រោះចំនួនប្រាំពីរដងទៅលើមនុស្សទទួលពិធីជម្រះកាយ។ បូជាចារ្យប្រកាសថា មនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
អើរ៉ុនត្រូវចាប់ឆ្នោតជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយថ្វាយព្រះអម្ចាស់ មួយទៀតឲ្យអាសាអែល ។
ពេលចាប់ឆ្នោតរួចហើយ អើរ៉ុនយកពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ ទៅធ្វើជាយញ្ញបូជារំដោះបាប។
ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប
ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត។
ព្រះគ្រិស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យសុចរិត*រួមជាមួយព្រះគ្រិស្តដែរ។
ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។