ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
យ៉ូអែល 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនយូដាវិញ ហើយគេនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍មួយដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។ អាល់គីតាប យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។
កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់” “ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល”។
ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។
តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ មកថ្វាយយើងឬ? យើងមិនព្រមទទួលតង្វាយដុតរបស់ អ្នករាល់គ្នាទេ ហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជា របស់អ្នករាល់គ្នាដែរ»។
សម្រែករបស់មនុស្សដ៏ច្រើនកុះករ ដែលគ្មានកង្វល់អ្វី បានលាន់ឮឡើងក្នុងចំណោមអ្នកទាំងនោះ មានមនុស្សមួយចំនួនដែលមកពីគ្រប់ទិសតំបន់នៃវាលរហោស្ថាន គេបានពាក់កងដៃឲ្យនាងទាំងពីរ និងពាក់មកុដដ៏ល្អប្រណីតនៅលើក្បាលផង។
ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើព្រះរាជាយាងមកចាប់យកជយភណ្ឌឬ? តើព្រះរាជាលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភណ្ឌដ៏ច្រើនឬ?”»។
ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ របស់ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រាអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?
ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ព្រះអង្គប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញ យកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវទៀតឡើយ។
ហេតុនេះ ព្រះអម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។
លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចម្បាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។