ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់លោកអាប់រ៉ាម
យ៉ូស្វេ 22:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។ អាល់គីតាប យ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ |
ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់លោកអាប់រ៉ាម
លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។
លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជនក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំប៉័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
ព្រះបាទដាវីឌវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់ព្រះរាជវង្ស។ ព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល ចេញមកទទួលស្ដេច ទាំងពោលថា៖ «ថ្ងៃនេះ ស្ដេចរបស់ជនជាតិអ៊ីស្រាអែលរុងរឿងណាស់! ព្រោះស្ដេចបង្ហាញខ្លួនទទេនៅមុខរាជបម្រើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។
នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនអ៊ីស្រាអែលវិលត្រឡប់ទៅវិញ។ លុះថ្វាយពរព្រះរាជារួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងចំពោះអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យចម្លង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះ ព្រះបាទហេសេគាទូលអង្វរឲ្យពួកគេថា៖
ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចព្រះអម្ចាស់បានបង្គាប់មកលោកមែន លោកក៏ឲ្យពរពួកគេ។
លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។
បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស*ចេញពីទីក្រុងទៅភូមិបេតថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។
លោកយ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនលោក ទុកជាមត៌ក។
បន្ទាប់មក លោកយ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។
លោកសាំយូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្ដេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាំយូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
ព្រះបាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានថ្វាយទៅព្រះអម្ចាស់ !»។ បន្ទាប់មក ពួកគេវិលត្រឡប់ទៅផ្ទះវិញ។