នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។
យ៉ូស្វេ 21:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងហែសបូន និងវាលស្មៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហែសបូន នឹងដីនៅជុំវិញ យ៉ាស៊ើរ នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង អាល់គីតាប ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ |
នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។
ចម្ការទំពាំងបាយជូរនៅស៊ីបម៉ាអើយ យើងនឹងយំស្រណោះអ្នក ជាងយំស្រណោះអ្នកក្រុងយ៉ាស៊ើរទៅទៀត មែករបស់អ្នកលូតហួសសមុទ្រ ហើយហួសយ៉ាស៊ើរ។ ប៉ុន្តែ មេបំផ្លាញបានកម្ទេចភោគផល និងផ្លែទំពាំងបាយជូររបស់អ្នក។
កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសម្បើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ
ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន
ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ លោកម៉ូសេបានវាយប្រហារព្រះបាទស៊ីហុន ព្រមទាំងស្ដេចឯទៀតៗ ដែលជាចំណុះរបស់ព្រះបាទស៊ីហុន គឺមានស្ដេចរបស់ជនជាតិម៉ាឌាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។
ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូអើរ ដែលនៅខាងមុខក្រុងរ៉ាបាត។
ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
សរុបទាំងអស់ កូនចៅលោកម៉្រារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរ ដោយការចាប់ឆ្នោត។