ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 10:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ពេល​ថ្ងៃ​ហៀបនឹង​លិច លោក​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ទាំង​នោះ​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​ក្នុង​រូង​ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន រួច​គេ​ដាក់​ថ្ម​ធំៗ​សន្ធប់​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​នៅ​រហូត​មក​ដល់​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ពេល​ថ្ងៃ​ហៀប​លិច​ហើយ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ទាំង​នោះ​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​ក្នុង​រអាង​ដែល​បាន​ពួន​នោះ រួច​គេ​ដាក់​ថ្ម​យ៉ាង​ធំ​សន្ធប់​នៅ​មាត់​រអាង នៅ​រហូត​មក​ដល់​ថ្ងៃ​នេះ។

សូមមើលជំពូក

អាល់គីតាប

ពេល​ថ្ងៃ​លិច យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្តេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



យ៉ូស្វេ 10:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​សព​ស្ដេច​អាប់‌សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។


លោក​យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់‌ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់‌ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះ‌អម្ចាស់​ឈប់​ព្រះ‌ពិរោធ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។


រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោក​យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។