យ៉ូប 33:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ! សូមលោកនៅស្ងៀមទៅ ទុកឲ្យខ្ញុំនិយាយម្ដង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមលោកនៅស្ងៀម នោះខ្ញុំនឹងនិយាយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមឲ្យលោកស្ងៀមនៅ នោះខ្ញុំនឹងនិយាយ អាល់គីតាប អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ! សូមអ្នកនៅស្ងៀមទៅ ទុកឲ្យខ្ញុំនិយាយម្ដង! |
«តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះ ដល់ពេលណាទៀត? ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
«សូមអស់លោកត្រងត្រាប់ ស្ដាប់ពាក្យដែលខ្ញុំថ្លែង ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
ប្រសិនបើលោកចង់ឆ្លើយ សូមឆ្លើយមកចុះ! សូមមានប្រសាសន៍មក ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់? តើនរណាបានឃើញ និងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ? តើនរណាយកចិត្តទុកដាក់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអង្គ?