ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ!
យេរេមា 4:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់ ចូរប្រគល់ចិត្តគំនិតមកយើង! បើមិនដូច្នេះទេ កំហឹងរបស់យើងនឹងឆេះរាលដាល ព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត កំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បានឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរអ្នករាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តអ្នកចោលចុះ ក្រែងសេចក្ដីក្រោធរបស់យើងចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្ដីអាក្រក់ ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សនៅស្រុកយូដា នឹងពួកក្រុងយេរូសាឡិមអើយ ចូរឯងរាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ ក្រែងសេចក្ដីក្រោធរបស់អញចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្ដីអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តនោះ។ អាល់គីតាប អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាធ្វើពិធីខតាន់ជូនអុលឡោះតាអាឡា ចូរប្រគល់ចិត្តគំនិតមកយើង! បើមិនដូច្នេះទេ កំហឹងរបស់យើងនឹងឆេះរាលដាល ព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត កំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បានឡើយ»។ |
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ!
ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់ព្រះអម្ចាស់ ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី!
យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើង ទាស់នឹងអ្នករាល់គ្នា»។
ព្រះរាជវង្សរបស់ស្ដេចដាវីឌអើយ! ព្រះអម្ចាស់មានព្រះបន្ទូលថា: “ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។ ចូរដោះលែងអស់អ្នកដែលត្រូវគេ ជិះជាន់សង្កត់សង្កិន។ បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះ កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង ឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
យើងនឹងប្រើឫទ្ធានុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំងក្លាបំផុតរបស់យើង។
ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ ព្រះពិរោធនេះប្រៀបដូចជាខ្យល់កំបុតត្បូង បក់នៅលើក្បាលរបស់ពួកទុច្ចរិត។
ពួកគេប្រហែលជានាំគ្នាទូលអង្វរព្រះអម្ចាស់ ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។
ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ
គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានកាត់ស្បែកទេ។ សូម្បីតែប្រជាជាតិអ៊ីស្រាអែលទាំងមូលក៏ពុំបានធ្វើពិធីកាត់ស្បែក ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។
ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិត ព្រះអង្គបានជះព្រះពិរោធ ព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រឹះ។
យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ
យើងជាព្រះដែលមានជីវិតគង់នៅ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។
ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។
យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
ដូច្នេះ ដើម្បីសម្រេចតាមកំហឹង និងតាមការសងសឹករបស់យើង យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម ឥតយកដីលុបឡើយ។
ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកថ្វាយយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើង ចូលមក ធ្វើឲ្យដំណាក់របស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។
អ្នកនៅឆ្ងាយនឹងស្លាប់ដោយជំងឺរាតត្បាត អ្នកនៅជិតនឹងស្លាប់ដោយមុខដាវ អ្នកដែលនៅសេសសល់ ត្រូវខ្មាំងឡោមព័ទ្ធ និងស្លាប់ដោយទុរ្ភិក្ស។ យើងនឹងដាក់ទោសពួកគេ រហូតចប់ចុងចប់ដើម តាមកំហឹងរបស់យើង។
យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។
យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
ពេលពួកគេយល់ថា យើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាឱនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។
កូនចៅលោកយ៉ូសែបអើយ ចូរស្វែងរកព្រះអម្ចាស់ នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។
មុនពេលព្រះអម្ចាស់ប្រកាសដាក់ទោស មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង ប៉ើងតាមខ្យល់ និងមុនពេលព្រះអម្ចាស់ធ្វើទោសអ្នករាល់គ្នា នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
ការកាត់ស្បែក*មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ ប៉ុន្តែ បើអ្នកប្រព្រឹត្តល្មើសក្រឹត្យវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
ក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ត ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។