រីឯព្រះរបស់អ្នកទាំងនោះវិញ សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។
យេរេមា 10:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអស់ទាំងទំនៀមទំលាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ អាល់គីតាប ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប |
រីឯព្រះរបស់អ្នកទាំងនោះវិញ សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។
អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។
ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ
ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។
ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជម្រក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ព្រះអម្ចាស់មានព្រះបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះដែរ?
អ្នករាល់គ្នាត្រូវប្រតិបត្តិតាមបញ្ជារបស់យើង ដោយឥតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចអស់អ្នកដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តឡើយ។ កុំបណ្ដោយខ្លួនឲ្យសៅហ្មង ដោយប្រព្រឹត្តអំពើទាំងនេះឲ្យសោះ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ