ម៉ាកុស 4:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ព្រះគម្ពីរខ្មែរសាកល នៅពេលចាកចេញពីហ្វូងមនុស្ស ពួកគេក៏នាំព្រះយេស៊ូវទៅ ទាំងព្រះអង្គគង់នៅក្នុងទូក។ មានទូកឯទៀតៗទៅជាមួយព្រះអង្គដែរ។ Khmer Christian Bible ពួកគេក៏ចាកចេញពីបណ្ដាជន ឯព្រះយេស៊ូនៅតែគង់នៅលើទូកនោះ និងមានទូកផ្សេងទៀតបានទៅជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេក៏ចាកចេញពីបណ្ដាជន នាំព្រះយេស៊ូវដែលគង់នៅក្នុងទូកទៅជាមួយ ហើយមានទូកតូចៗខ្លះទៀត ទៅជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ នោះពួកសិស្សក៏ទទួលទ្រង់តាមភាពដដែលទៅក្នុងទូក ហើយមានទូកតូចៗខ្លះទៀតទៅជាមួយដែរ អាល់គីតាប ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានអ៊ីសានៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ |
ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ
ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។
កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។
ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។
ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។