Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:36 - Khmer Christian Bible

36 ពួកគេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ឯ​ព្រះយេស៊ូ​នៅ​តែ​គង់​នៅ​លើ​ទូក​នោះ​ និង​មាន​ទូក​ផ្សេង​ទៀត​បាន​ទៅ​ជាមួយ​ព្រះអង្គ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 នៅពេល​ចាកចេញ​ពី​ហ្វូងមនុស្ស ពួកគេ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ ទាំង​ព្រះអង្គ​គង់នៅ​ក្នុង​ទូក​។ មាន​ទូក​ឯទៀតៗ​ទៅជាមួយ​ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ពួក​គេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន នាំ​ព្រះ​យេស៊ូវ​ដែល​គង់​នៅ​ក្នុង​ទូក​ទៅ​ជា​មួយ ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 កាល​បាន​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​ហើយ នោះ​ពួក​សិស្ស​ក៏​ទទួល​ទ្រង់​តាម​ភាព​ដដែល​ទៅ​ក្នុង​ទូក ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​អ៊ីសា​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:36
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​យាង​ចុះ​ទូក​ ហើយ​សិស្ស​របស់​ព្រះអង្គ​បាន​តាម​ព្រះអង្គ។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំ​ទូក​មួយ​សម្រាប់​ព្រះអង្គ​ ក្រែង​លោ​មនុស្ស​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះអង្គ​


ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដង​ទៀត​នៅ​មាត់​បឹង​ ហើយ​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​ រីឯ​បណ្ដាជន​ទាំង​អស់​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​


មាន​ខ្យល់​ព្យុះ​ធំ​មួយ​កើត​ឡើង​ ហើយ​រលក​បាន​បោក​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក​


ហើយ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចេញ​ពី​ទូក​ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអា​ក្រក់​ចូល​ បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ភ្លាម​


ព្រះយេស៊ូ​បាន​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​ មាន​មនុស្ស​ច្រើន​កុះករ​ប្រមូល​ផ្ដុំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​កំពុង​គង់​នៅ​មាត់​បឹង​


ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​


នៅ​ថ្ងៃ​មួយ​ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​ និង​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។​ ពួកគេ​ក៏​ចេញ​ទូក​ទៅ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម